ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងអង្គភាពចំណុះខុទ្ទកាល័យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងអង្គភាពចំណុះខុទ្ទកាល័យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២០ ព្រមទាំងការងារផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះខុទ្ទកាល័យ នៃអគ្គលេខាធិការព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។